សូមស្វាគមន៍ WWW.SPS-NEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181

Saturday, November 21, 2026

ប្រជាពលរដ្ឋនៅឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ចំនួន ៥៥១នាក់ បានទទួលការពិនិត្យ និងព្យាបាលជំងឺមិនគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំង

KKK

 

(កណ្ដាល)៖ ក្រោមការចង្អុលបង្ហាញពីលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្ដាល) ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានក្រុម សហការជាមួយទីប្រឹក្សា ជំនួយការខុទ្ទកាល័យឯកឧត្ដមអនុប្រធានទី១ព្រឹទ្ធសភា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំង ដឹកនាំដោយលោក Philippe PERRUCHET អគ្គនាយកក្រុមហ៊ុន NAOS France/LABORATOIRE BIODERMA បានរៀបចំពិធីពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ នៅសាលាបឋមសិក្សាព្រែករកា ស្ថិតក្នុងឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។

Read more

Friday, November 20, 2026

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ពីទីក្រុងរណបមេគង្គឃី ទៅកាន់ទីក្រុងរណបកោះនរា ចាប់ផ្តើមសាងសង់ជាផ្លូវការ

KKK

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ពីទីក្រុងរណបមេគង្គឃី ទៅកាន់ទីក្រុងរណបកោះនរា) មានទីតាំងភូមិសាស្ត្រត្រើយខាងកើត ស្ថិតនៅក្នុង ក្រុងអរិយក្សត្រ ខេត្តកណ្តាល និងត្រើយខាងលិច ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានចាប់ផ្តើមសាងសង់ជាផ្លូវការហើយ។
Read more

Monday, November 16, 2026

ប្រធានាធិបតីបារាំងលោក ម៉ាក្រុង និងភរិយា បានចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តសៀមរាបហើយ ដើម្បីបិទបញ្ចប់គម្រោងជួសជុលប្រាសាទមេបុណ្យខាងលិច

KKK

ឯកឧត្តមប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង និងលោកជំទាវ Brigitte Macron នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បានអញ្ជើញចាកចេញពីទីក្រុងភ្នំពេញ ឆ្ពោះទៅកាន់ខេត្តសៀមរាប ដើម្បីចូលរួមក្នុងព្រះរាជពិធីបិទបញ្ចប់គម្រោងជួសជុលកែលម្អប្រាសាទមេបុណ្យខាងលិច។

ដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីទៅកាន់ខេត្តសៀមរាប គឺដើម្បីចូលរួមជាអធិបតីជាមួយព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

Read more

Sunday, November 15, 2026

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែ ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីលៀងសាយភោជន៍ជូន ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង និងលោកជំទាវ និងគណៈប្រតិភូ ដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

KKK


សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីលៀងសាយភោជន៍ជូន ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) និងលោកជំទាវប្រ៊ីហ្ស៊ីត ម៉ាក្រុង (Brigitte Macron) និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅព្រះបរមរាជវាំង, ថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
 

ប្រភព៖ https://www.cpp.org.kh/details/488971

Read more

Saturday, November 14, 2026

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

KKK

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម (TO Lam) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានសាមគ្គីភាព, រាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦។

Read more

Friday, November 13, 2026

សម្តេចតេជោ ហ៊ុន សែន ជំរុញហ្វីលីពីន ពង្រីកការវិនិយោគលើវិស័យស្រូវអង្ករ

KKK


នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឱ្យ លោក សេណេន ទៀមស៊ីន ម៉ង់ហ្គាលីលេ (SENEN TIEMSIN MANGALILE) ឯកអគ្គរដ្ឋទូតថ្មីរបស់ហ្វីលីពីនប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការស្វាគមន៍ ក៏ដូចជាអបអរសាទរចំពោះលោកឯកអគ្គរដ្ឋទូតដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជានាពេលនេះ។

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា តាមរយៈតួនាទីរបស់លោកនាពេលនេះ នឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងហ្វីលីពីនកាន់តែរីកចម្រើន ជាពិសេសលើទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ទន្ទឹមនឹងទំនាក់ទំនងនយោបាយ រវាងប្រទេសទាំងពីរ។

លោកឯកអគ្គរដ្ឋទូតហ្វីលីពីន បានអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យលោក និងសហការី បានចូលជួបសម្ដែងការគួរសមនៅពេលនេះ។ លោកបានមើលឃើញពីទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសកម្ពុជា និងហ្វីលីពីននៅពេលកន្លងមក។

លោកឯកអគ្គរដ្ឋទូតបន្តថា ប្រទេសទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតទៅលើវិស័យ អប់រំ កសិកម្ម អាកាសចរណ៍ជាដើម ដែលតម្រូវឱ្យភាគីទាំងពីរត្រូវបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្តទៀត។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញពីការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេចតេជោ ក៏ផ្ដល់យោបល់បន្ថែមទៅកាន់លោកឯកអគ្គរដ្ឋទូតហ្វីលីពីន ដោយផ្ដោតសំខាន់ទៅលើការធ្វើយ៉ាងណាពង្រឹងនូវការផ្លាស់ប្ដូរនូវការវិនិយោគជាពិសេស គឺទាក់ទងទៅនឹងសន្តិសុខស្បៀង និងអាចជាការផ្ដោតសំខាន់ទៅលើវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា។

សម្ដេចតេជោ បានលើកឡើងអំពីសក្តានុពលរបស់កម្ពុជាលើវិស័យស្រូវអង្ករ និងស្វាយចន្ទី ដែលកំពុងមានភាពរីកចម្រើននៅពេលបច្ចុប្បន្ន ដូច្នេះអ្នកវិនិយោគរបស់ហ្វីលីពីន អាចសម្លឹងមើលឱកាសនេះធ្វើការកែច្នៃស្វាយចន្ទី ដើម្បីនាំចេញទៅហ្វីលីពីន ក៏ដូចជានាំចេញទៅក្រៅប្រទេសបន្ថែមទៀត៕

ប្រភព៖ https://www.cpp.org.kh/details/488773

Read more