សូមស្វាគមន៍ WWW.SPS-NEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181

Friday, October 23, 2026

តៃវ៉ាន់ផ្អាកដំណើរការស្ទើរទូទាំងកោះ និងលុបចោលជើងហោះហើរជិត ១,០០០ជើង ដើម្បីទប់ទល់ព្យុះទីហ្វុង Champi

KKK


(តៃប៉ិ)៖ ដែនកោះតៃវ៉ាន់ស្ទើរតែទាំងមូលបានផ្អាកដំណើរការនៅថ្ងៃសុក្រនេះ ដោយលុបចោលជើងហោះហើរជិត ១,០០០ជើង ខណៈព្យុះទីហ្វុង ចំប៉ី (Champi) បាននាំមកនូវខ្យល់បក់បោកខ្លាំង និងភ្លៀងធ្លាក់យ៉ាងគំហុក ហើយអាចនឹងបោកបក់ចូលដីគោកនៃកោះនេះដោយផ្ទាល់ ទោះបីជាកម្លាំងព្យុះបានថមថយចុះខ្លះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦។

តាមរដ្ឋបាលឧតុនិយមមជ្ឈិមតៃវ៉ាន់ (CWA) ព្យុះ Champi ដែលធ្លាប់ជាកំពូលព្យុះទីហ្វុងដ៏ខ្លាំងបំផុតមួយនៅមហាសមុទ្រប៉ាស៊ីហ្វិកក្នុងឆ្នាំនេះ កំពុងស្ថិតនៅចម្ងាយប្រមាណ ១៧០គីឡូម៉ែត្រភាគខាងកើតកោះតៃវ៉ាន់ ដោយមានល្បឿនខ្យល់ជិតផ្ចិតព្យុះរហូតដល់ ១៩១គីឡូម៉ែត្រក្នុងមួយម៉ោង។ ក្រុមអ្នកឧតុនិយមព្យាករថា ព្យុះនេះនឹងឆ្លងកាត់ក្បែរភាគឦសានកោះតៃវ៉ាន់នៅចុងថ្ងៃសុក្រនេះ មុនបត់ទៅទិសខាងជើងឆ្ពោះទៅឆ្នេរសមុទ្រចិន និងបន្តទៅភាគខាងត្បូងប្រទេសជប៉ុន ប៉ុន្តែវាក៏អាចបោកបក់ចូលដីគោកតៃវ៉ាន់ផងដែរ ប្រសិនបើទិសដៅព្យុះរេចុះឡើង ឬថមថយល្បឿន ដែលនឹងធ្វើឱ្យតំបន់ភ្នំភាគខាងជើងជុំវិញទីក្រុងតៃប៉ិ ទទួលរងទឹកភ្លៀងជិត ១ម៉ែត្រ។

គួរបញ្ជាក់ថា ឥទ្ធិពលខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់ខ្លាំងពីព្យុះនេះ បានបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង ១៦៣នាក់រងរបួស ព្រមទាំងបង្ខំឱ្យអាជ្ញាធរជម្លៀសពលរដ្ឋ ២,៦៣៩នាក់ចេញពីតំបន់ភ្នំ និងត្រៀមទូកពោង ព្រមទាំងរថយន្តសង្គ្រោះដែលបើកបរបានទាំងលើទឹកនិងលើគោក នៅតាមតំបន់ឆ្នេរភាគខាងជើង។ ទន្ទឹមគ្នានេះ ក្រុមហ៊ុនអគ្គិសនី Taipower ក៏បានតភ្ជាប់ចរន្តអគ្គិសនីឡើងវិញស្ទើរទាំងស្រុង ក្រោយលំនៅឋានជាង ៧៧,០០០ខ្នងបានដាច់ភ្លើង ខណៈក្រុមហ៊ុនផលិតបន្ទះឈីបយក្ស TSMC បានអះអាងថាចង្វាក់ផលិតកម្មរបស់ខ្លួននៅតែដំណើរការជាធម្មតា៕


0 Comment:

Post a Comment