សូមស្វាគមន៍ WWW.SPS-NEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181

Friday, November 6, 2026

រដ្ឋបាលខេត្តស្វាយរៀងរៀបចំមីទ្ទិញខួបអនុស្សាវរីយ៍លើកទី៧៣ នៃទីវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៦

KKK

នាព្រឹកថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ​ ឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធាន​ក្រុមប្រឹក្សា​ខេត្តស្វាយរៀង​ និងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលនៃគណៈអភិបាលខេត្ត​ បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវា កំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៦។

ពិធីនេះមានការអញ្ជើញចូលរួមពី​ ឯកឧត្តម​ លោកជំទាវ​សមាជិកក្រុមប្រឹក្សាខេត្ត​ លោកអភិបាលរងខេត្ត​ លោកមេបញ្ជាការកងកម្លាំងទាំង៣​ លោក​ លោកស្រីប្រធានមន្ទីរ​/អង្គភាពនានាក្នុងខេត្ត​ លោក លោកស្រីនាយក​ នាយករងរដ្ឋបាលសាលាខេត្ត​ លោកប្រធាន​ អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត​ លោក លោកស្រីនាយក នាយករងទីចាត់ការអង្គភាពនានាចំណុះសាលាខេត្ត​ លោកគ្រូអ្នកគ្រូ​ សិស្សានុសិស្ស​ យុវជនកាយរិទ្ធ​ យុវជនកាកបាទក្រហម​ យុវជន​ សសយក.ខេត្ត​ និងអាជ្ញាធរពាក់ពន្ធចូលរួមសរុបប្រមាណ៣៥០០នាក់។
មិទ្ទិញប្រកបដោយអត្ថន័យនេះ​ គឺជាការរំលឹកខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ​ដែលបានឆ្លុះបញ្ចាំងឲ្យកាន់តែច្បាស់អំពីការរំដោះប្រទេសឲ្យរួចផុតពីរបបអាណានិគមនិយមបារាំង​។ ក្នុងអង្គពិធីទាំងមូលសូមសម្ដែងនូវកត្តញ្ញុតាធម៌ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណា ព្រះបាទ នរោត្ដម សីហនុ អតីតព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណជម្នះគ្រប់ឧបសគ្គ ដើម្បីនាំមកនូវសន្តិភាព ការផ្សះផ្សរជាតិ ភាពចម្រុងចម្រើន និងកិត្តិយសដល់មាតុភូមិ និងប្រជារាស្រ្តខ្មែរមកដល់សព្វថ្ងៃ៕
 
 
  
 
 
 

ប្រភព៖ https://www.cpp.org.kh/details/487763

0 Comment:

Post a Comment