សូមស្វាគមន៍ WWW.SPS-NEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិតាកែវ ឃុំគរ ស្រុក ព្រៃឈ ខេត្តកំពង់ចាម ទំនាក់ទំនង Tel: 090 905 988 / 086 309 181

Tuesday, November 10, 2026

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចែកស្បៀងអាហារ ជូនប្រជាពលរដ្ឋរងគ្រោះធម្មជាតិដោយទឹកជំនន់ ក្នុងស្រុកតាលោសែនជ័យ ចំនួន ១ ៣១៨គ្រួសារ

KKK


ខេត្តពោធិ៍សាត់៖ រសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងបរិវេណវត្តសំសាន្ត ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាការគ្រប់គ្រងគ្រោះមហន្តរាយខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចែកស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះធម្មជាតិដោយទឹកជំនន់ ក្នុងស្រុកតាលោសែនជ័យ ចំនួន ១ ៣១៨គ្រួសារ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋរងគ្រោះផ្ទាល់ផងដែរ។


ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានពាំនាំនូវការសួរសុខទុក្ខ និងក្តីនឹករលឹកដ៏ស្រឡាញ់បំផុតពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជួបប្រទះការលំបាកដោយសារគ្រោះធម្មជាតិទឹកជំនន់កន្លងមក។ ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយមិនបោះបង់ចោលប្រជាពលរដ្ឋណាម្នាក់ឱ្យរងគ្រោះដោយអត់ឃ្លាននោះឡើយ ជាក់ស្ដែងតាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា។


ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តរក្សាស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ចចំពោះបាតុភូតអាកាសធាតុផ្សេងៗ និងសូមបន្តការសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាបាននូវសុវត្ថិភាពជូនក្រុមគ្រួសារ និងសហគមន៍។


ជំនួសមុខឱ្យប្រជាពលរដ្ឋរងគ្រោះទាំងអស់ តំណាងឱ្យប្រជាពលរដ្ឋក្នុងស្រុកតាលោសែនជ័យ បានសម្តែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ដែលជានិច្ចកាលតែងតែគិតគូរ និងចុះអន្តរាគមន៍ឧបត្ថម្ភស្បៀងអាហារដល់ពួកគាត់បានទាន់ពេលវេលា។


អំណោយដែលបានចែកជូននាឱកាសនោះ រួមមានស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគចាំបាច់ ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនគ្រួសារនីមួយៗក្នុងដំណាក់កាលស្តារនីតិសម្បទានេះ៕


ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

0 Comment:

Post a Comment